ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទសមភាពភេទនិងផ្តើមគំនិតទូទាំងពិភពលោក

(VOV)_នាថ្ងៃទី២៧កញ្ញា តាមម៉ោង New York ក្នុងក្របខ័ណ្ឌ​បណ្ដា​សកម្មភាព
នៅខាងក្រៅសន្និសីទកំពូលអង្គការសហប្រជាជាតិនេះ ប្រធានរដ្ឋវៀតណាម លោក
Truong Tan Sang បានអញ្ជើញចូលរួមសន្និសីទថ្នាក់​ដឹកនាំ​ទូទាំងពិភពលោក អំពី
សមភាពភេទ និងផ្តល់សិទ្ធិសំរាប់នារី ដោយអគ្គលេខា​ធិការ អង្គការសហប្រជាជាតិ
លោក Ban Ki Moon និងប្រធានរដ្ឋចិន លោក Xin Jin Ping ធ្វើសហអធិបតី។

ថ្លែងមតិនៅក្នុងសន្និសីទលើកនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang បានអះអាងថា៖​វៀតណាមនឹងប្រកៀកស្មារជានិច្ចជាមួយ​អង្គការ​សហប្រជា
ជាតិ និងអង្គការអន្តរជាតិនានា ក្នុងការខំប្រឹងប្រែងរួម ធានាសិទ្ធិ​សមភាពភេទ និង
ជំរុញការអភិវឌ្ឍន៍ជឿនលឿនសំរាប់នារី សង្កតធ្ងន់ទៅលើ​សមិទ្ធិផលរបស់វៀត
ណាម ក្នុងការកសាងក្របខ័ណ្ឌច្បាប់ របៀបរបប និងយុទ្ធសាស្ត្រជាតិអំពីសមភាព
ភេទ ក៏ដូចជាការរួមផ្សុំសមភាពភេទចូលក្នុងយុទ្ធសាស្ត្រ កម្មវិធីជាតិស្ដីពីការអភិវឌ្ឍន៍នៅវៀតណាម។

នាថ្ងៃដដែល ប្រធានរដ្ឋ លោក Truong Tan Sang ក៏បានអញ្ជើញ​ចូលរួមសន្និសីទ
ប្រចាំឆ្នាំ ស្ដីពីការផ្តើមគំនិតថ្មីទូទាំងពិភពលោក ( CGI) ២០១៥ ដោយអតីតប្រធានាធិ
បតីអាមេរិក លោក Bill Clinton រៀបចំឡើង។ ក៏ក្នុងឱកាសនេះដែរ ​ប្រធានរដ្ឋ លោក
Truong Tan Sang ក៏មានជំនួបសន្ទនា​ជាមួយអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ផងដែរ៕