ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅ Tanzania

(VOV)_នាព្រឹកថ្ងៃទី៩មិនា(តាមម៉ោងហាណូយ) ប្រធានរដ្ឋវៀតណាម ​លោក
Truong Tan Sang និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ​បានទៅ
ដល់ព្រលានយន្តហោះ Julius Nyerere ទីក្រុង Dar Es Salaam ​ចាប់ផ្តើមដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋ នៅសាធារណរដ្ឋឯកភាពTanzania តាម​សេចក្ដីអញ្ជើញរបស់ប្រធានាធិបតី លោក Jonh Magufuli ។ ដំណើរទស្សនកិច្ច​លើកនេះនឹងជំរុញទំនាក់
ទំនងមិត្តភាពដ៏ល្អប្រសើរ និងសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីរ។

ទទួលប្រធានរដ្ឋ លោក Truong Tan Sang និងគណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម
នៅព្រលានយន្តហោះមានរដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ តំ
បន់និងអាហ្វ្រីកខាងកើត រួមជាមួយមន្ត្រីនៃក្រសួងការបរទេស Tanzania ឯកអគ្គរដ្ឋ
ទូតវៀតណាមប្រចាំនៅ Tanzania លោក Vo Thanh Nam និងកម្មាភិបាល សហគមន៍
ជនវៀតណាមនៅ Tanzaniaទៀតផង។

ពិធីទទួលប្រធានរដ្ឋ លោក Truong Tan Sang ត្រូវបានរៀបចំឡើងដ៏មហោឡា
រឹកសំរាប់អ្នកប្រមុខរដ្ឋ នៅវិមានប្រធានាធិបតី។

តាមគំរោង ​ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១មិនា ​ប្រធានរដ្ឋ លោក Truong Tan Sang
នឹងជួបសន្ទនាជាមួយប្រធានាធិបតី ថ្នាក់​ដឹក​នាំ​រដ្ឋសភា និងគណៈបក្សបដិវត្តន៍
Tanzania (CMM) ផងដែរ។ នៅជំនួប​ទាំងនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការ
ជាក់ស្ដែងសំដៅបង្កើនទំនាក់ទំនង សហប្រតិបត្តិការប្រពៃណី និងកិច្ចសហប្រតិ
បត្តិការលើច្រើនវិស័យ រវាងវៀតណាម និង Tanzania ជំរុញកិច្ចសហប្រតិបត្តិការ
ទ្វេភាគី ពិសេសគឺក្នុងវិស័យ​ពាណិជ្ជកម្ម កសិកម្ម និងសំណង់៕