ទិដ្ឋភាពនៃពិធី

(VOVworld)-នាថ្ងៃទី២០វិច្ឆិកា សមាគមជនវៀតណាមនៅបារាំងបានរួមសហការ
ជាមួយមជ្ឈមណ្ឌលវប្បធម៌វៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅបារាំង
រៀបចំ ពិធីប្រគុំតន្ត្រីរំលឹកខួបលើកទី១នៃទិវាមរណភាពរបស់តន្ត្រីករ Nguyen
Thien Dao ។​ថ្លែង មតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក​
Nguyen Ngoc Son បាន សង្កត់ធ្ងន់ថា អតីតតន្ត្រីករ Nguyen Thien Dao ជាតន្ត្រីករ
មួយរូបមានទេពកោសល្យ កេរិ៍ឈ្មោះរបស់លោកជាមោទនភាពរបស់សហគមន៍
ជនវៀតណាមនៅបារាំង។ លោក Nguyen Ngoc Son បានឲ្យដឹងថា៖

“អាចនិយាយបានថា វណ្ណកម្មទាំងអស់របស់លោកសុទ្ធតែពោរពេញទៅដោយ
ព្រលឹងជាតិនិងមានចរិតលក្ខណៈមនុស្សសាស្ត្រ ស្ងើចសរសើមនុស្សសុច្ចរិតដែល
តស៊ូឲ្យឧត្តមគតិឧត្តុងឧត្តមនិងឆ្ពោះទៅជីវភាពរស់នៅមួយយុត្តិធម៌និងសន្តិភាព។
វណ្ណកម្មទាំងអស់របស់លោកតែងតែមានការរួមបញ្ចូលរវាងវប្បធម៌ខាងកើតជាមួយ
វប្បធម៌ខាងលិច។ លោកជាកូនបុត្រវៀតណាមមួយនាក់មានការរួមចំណែកធំធេង
ក្នុងការ បណ្តុះបណ្តាលទេពកោសល្យតន្ត្រីសម្រាប់ប្រទេសជាតិ អ្នកដែលប្រើតន្ត្រី
ដើម្បីផ្សព្វ ផ្សាយប្រវត្តិសាស្ត្រវៀតណាម វប្បធម៌ប្រពៃណីរបស់វៀតណាមទៅដល់
ពិភពលោក”៕