អាល្លឺម៉ង់និងរុស្ស៊ីពិភាក្សាអំពីស្ថានភាពនៅស៊ីរីនិងឧបទ្វីប Crimea (VNA)

(VOVworld) – នារសៀលថ្ងៃទី ១៤ សីហា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក
Frank Walter Steimainer បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុង
Ekaterinburg (រុស្ស៊ី) ដើម្បីពិភាក្សាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ​ លោក
Sergei Lavrov អំពីឧបាយ កលវាយប្រហារភេរវកម្មមិនសម្រេចបាននៅ
ឧបទ្វីប Crimea ក៏ដូចជាស្ថានភាពអាក្រក់ទៅៗនៅស៊ីរីផងដែរ។
ការចរចារជាផ្លូវការបានប្រព្រឹត្តទៅនាថ្ងៃទី ១៥ សីហា។ ថ្លែងមតិមុនពេល
ការចរចារ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖
រុស្ស៊ីផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអាល្លឺម៉ង់ប៉ុន្តែ
ទំនាក់ទំនងទ្វេភាគីកំពុងឆ្លងកាត់ដំណាក់កាលលំបាកពិសេសហើយ
ប្រការនេះមិនជាច្រឡំរបស់រុស្ស៊ីទេ។ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្ស
អំពីដំណើការអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ស្តីពីការដោះស្រាយ
វិបត្តិនៅអ៊ុយក្រែនជំរុញដំណើការសន្តិភាពនៅស៊ីរីបញ្ហាសន្តិសុខនៅ
អឺរ៉ុបនិងការ ប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ៕