អាមេរិកព្រមានគ្រោះអាសន្នវាយប្រហារភេរវកម្មនៅអឺរ៉ុបនារដូវក្តៅនេះ (Image: VNA)

(VOVworld) – នាថ្ងៃទី ៣១ ឧសភា ក្រសួងការបរទេសអាមេរិកបានព្រមាន
ប្រជាពលរដ្ឋ នៃប្រទេសនេះអំពីការគំរាមកំហែងវាយប្រហារភេរវកម្មនៅអឺរ៉ុប
នារដូវក្តៅនេះ ក្នុងនោះ គោលដៅគឺពានរង្វាន់កីឡាបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប
ឆ្នាំ ២០១៦ (EURO 2016) និងបណ្ដា ព្រឹត្តតិការណ៍ទាក់ទិននានាក្នុងទូទាំង
ប្រទេសបារាំង។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក John Kirby
បានព្រមានប្រជាពលរដ្ឋអាមេរិកអំពីគ្រោះអាសន្តនេះ។ ក្រៅពី រង្វាន់ EURO
ឆ្នាំ ២០១៦ នៅបារាំង លោក​ John Kirby ក៏បានផ្តោតទៅលើមហាសន្និបាត
យុវជនកាតូលិកពិភពលោកដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ទី ៣១
មិថុនា នៅទីក្រុង Krakow ប្រទេសប៉ូឡួញដោយមានការចូលរួមរបស់មនុស្ស
ចំនួន ២ លាន ៥ សែន នាក់។ លោកក៏បានលើកច្បាស់ដែរថា៖ សេចក្តីព្រមាន
របស់ក្រសួងការបរទេសអាមេរិកចូល ជាធរមានដល់ថ្ងៃទី ៣១ សីហា៕