នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជូនដំណឹង​អំពីស្ថានភាពក្នុងស្រុក ដោយបញ្ជាក់ថា វៀតណាមមានគោលបំណងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥។

ដោយបង្ហាញពីទំនុកចិត្តលើគោលដៅធ្វើឱ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ លោក Nguyen Van Thai អាណិកជនវៀតណាមនៅទីក្រុង Wellington និងលោកស្រី Nguyen Lam Giang ប្រធានផ្នែកទំនាក់ទំនងការបរទេស​តំបន់អាស៊ីអាគ្នេយ៍និងអាស៊ីឦសាន នៅ​សាកលវិទ្យាល័យ Waikato ប្រទេសនូវែលសេឡង់ និងជាសហប្រធាននៃបណ្តាញ​បញ្ញាវន្ត​វៀតណាមនៅនូវែលសេឡង់ បានមានប្រសាសន៍ថា៖

"ខ្ញុំរំពឹងថា យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន លើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការចែករំលែកចំណេះដឹង និងការអប់រំ។ ទាំងនោះគឺជាអ្វីដែលយើងចង់បាន"។

"ខ្ញុំរំពឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍នឹងត្រូវបានអភិវឌ្ឍបន្ថែមទៀត និងបង្កើតឱកាសបន្ថែម​ទៀត​សម្រាប់បញ្ញវន្តវ័យក្មេង​វៀតណាមដែលកំពុង​រស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសនូវែលសេឡង់"៕​