រូបថត៖ VOV-ម៉ូស្គូ
លោក ត្រឹន ភូធួន អនុប្រធាន និងជាអគ្គលេខាធិការនៃសហភាពអង្គការជនវៀតណាមនៅសហព័ន្ធរុស្ស៊ី បានអត្ថាធិប្បាយថា៖ «សេចក្តីសម្រេចចិត្តលេខ ២៣ មានការផ្លាស់ប្តូរសំខាន់ៗ។ ទីមួយ ចំណុចស្នូលគឺដើម្បីកំណត់តួនាទី និងប្រភពធនធានរបស់អាណិកជន។ កាលពីមុន ទាំងនោះគឺជាប្រភពធនធានដ៏សំខាន់ ហើយឥឡូវនេះ ជាធនធានដ៏សំខាន់ជាយុទ្ធសាស្ត្រ។ ពីមុន យើងបានកំណត់អាណិកជនជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃផែនមហាសាមគ្គីជនជាតិទាំងមូល។ ប៉ុន្តែ សេចក្តីសម្រេចចិត្តលេខ ២៣ បានកំណត់ថា អាណិកជនជាប្រភពធនធានដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។»
រូបថត៖ VOV-ម៉ូស្គូ
ទាក់ទងនឹងតួនាទីថ្មីរបស់អាណិកជន លោក ដាវ ម៉ាញយុង សមាជិកគណៈប្រតិបត្តិនៃសមាគមមិត្តភាពជាមួយ Primorye អនុប្រធានសមាគមជនវៀតណាមនៅ Primorye សហព័ន្ធរុស្ស៊ី បានឱ្យដឹងថា៖ «នៅក្នុងសេចក្តីសម្រេចចិត្តលេខ ២៣ រដ្ឋចង់បញ្ជាក់ពីតួនាទីថ្មីរបស់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក្នុងការកសាង អភិវឌ្ឍ និងជាពិសេសការពារមាតុភូមិពីចម្ងាយ។ ហើយមានភារកិច្ចគឺនាំប្រទេសវៀតណាមឱ្យកាន់តែខិតជិតនឹងមិត្តភក្តិនៅជុំវិញពិភពលោក។»
ជាមួយនឹងសេចក្តីសម្រេចចិត្តលេខ ២៣ អាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ីជាពិសេស និងនៅជុំវិញពិភពលោកជាទូទៅ នឹងចូលរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍរបស់ប្រទេសជាតិនៅក្នុងដំណាក់កាល៕
