ថ្លែងនៅក្នុងសន្និសីទរដ្ឋមន្ត្រីអាស៊ានលើកទី២០ ស្តីពីបទល្មើសឆ្លងដែន (AMMTC ២០) ដែលបានធ្វើឡើងនៅថ្ងៃទី ២១ ខែតុលា នៅទីក្រុង Makati ប្រទេសហ្វីលីពីន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអាជ្ញាធរមូលដ្ឋានហ្វីលីពីន លោក Jonvic Remulla បានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើទំនើបកម្មវិធានការទប់ស្កាត់បទល្មើសកាន់តែស្មុគស្មាញ។ លោកបានកត់សម្គាល់ថា ការឆបោកតាមអ៊ីនធឺណិត ការលាងលុយកខ្វក់ និងការជួញដូរគ្រឿងញៀនមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដែលទាមទារឱ្យបណ្តាប្រទេសបង្កើនការសម្របសម្រួលដើម្បីការពារពលរដ្ឋរបស់ខ្លួន។
នៅក្នុងសន្និសីទនេះ បណ្តារដ្ឋមន្ត្រីក៏បានពិភាក្សាអំពីសេចក្តីប្រកាសអាស៊ានស្តីពីការការពារកុមារពីទង្វើរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិត ដោយបានបញ្ជាក់ពីហានិភ័យពីមាតិកដែលបង្កើតឡើងដោយ AI។ ប្រទេសនានាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ បង្កើនការគ្រប់គ្រងព្រំដែន និងសម្របសម្រួលការអនុវត្តច្បាប់ តាមនោះបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ធានាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជននៅក្នុងតំបន់៕
