គណៈប្រតិភូហាម៉ាស ដឹកនាំដោយលោក Khalil Al-Hayya បានធ្វើកិច្ចពិភាក្សាជាមួយនាយក​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អេហ្ស៊ីប ឧត្តមសេនីយ៍ឯក Hassan Rashad លើបញ្ហានយោបាយនិងវិស័យមួយចំនួន ជាពិសេសកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចព្រមព្រៀងបទឈប់បាញ់ និងការវិវត្តនាពេល​ថ្មីៗនេះ។ តំណាង​ក្រុម​ហាម៉ា​ស​បា​នបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងគ្នា​ជាមួយអ្នកសម្របសម្រួល និងក្រុមប្រឹក្សាសន្តិភាព; ហើយបានបញ្ជាក់ថា អាទិភាពបន្ទាន់គឺការអនុវត្តដំណាក់កាលនិងកាតព្វកិច្ចទាំងអស់នៃកិច្ចព្រមព្រៀង ដែលនាំទៅដល់បទឈប់បាញ់យ៉ាង​ពេញលេញ ការបញ្ចប់ការវាយប្រហារប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន បង្ហើយការដកកងទ័ពអ៊ីស្រាអែល និងការបើកច្រកព្រំដែនឡើងវិញ។

រីឯខ្លួន​វិញ តំណាង​អេហ្ស៊ីប​បាន​បញ្ជាក់​ថា លក្ខខណ្ឌ​ទាំងអស់​ដែល​បាន​ព្រមព្រៀង​គ្នា​ត្រូវតែ​អនុវត្ត ដែល​សំខាន់​បំផុត​គឺ​​​ធានា​បាន​នូវ​​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ពេញលេញ ប្រកបដោយ​សុវត្ថិភាព និង​ចីរភាព ក៏ដូចជា​ការ​បង្ហើយ​ការ​ដកទ័ព​របស់​អ៊ីស្រាអែល​​ចេញពី​ហ្គាហ្សា៕