យោងតាមអាជ្ញាធរមូលដ្ឋាន ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់នេះបានកើនឡើងដល់ ៦៨ នាក់ ក្នុង​នោះមាន ៥៨ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រួមទាំង ១៥ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប្រហែល ៥០ នាក់ផ្សេងទៀតបានរងរបួសស្រាល និងកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលនៅនឹងកន្លែង។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានទៅកាន់កន្លែងកើតហេតុ ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងបានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃសម្រាប់រំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ លោកស្រី Monica Garcia បានពិពណ៌នាអំពីគ្រោះថ្នាក់ផ្លូវដែកនេះ ជា "សោកនាដកម្មដ៏ធំមួយ​" ហើយបានអំពាវនាវឱ្យមានការបរិច្ចាគឈាម ដើម្បីព្យាបាលអ្នករងរបួស។

បន្ទាប់ពីសោកនាដកម្មនេះ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចិត្តផ្អាក់ព្រឹត្តិការណ៍កម្រិតខ្ពស់នៅទីក្រុងម៉ាឌ្រីដ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំកំពូលភាពធាត់សកលឆ្នាំ ២០២៦។ សហព័ន្ធបាល់ទាត់អេស្ប៉ាញក៏បានប្រកាសពីការពន្យារពេលការប្រកួតបាល់ទាត់ Copa del Rey ជុំទីមួយទាំង ២៤ ដែលគ្រោងធ្វើនៅថ្ងៃទី ២៨ ខែតុលា ដើម្បីរំលឹកដល់ជនរងគ្រោះ៕​