អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋសភាឡាវ

(VOV)_អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu​ Trong នាថ្ងៃទី២៣វិច្ឆិកា​
បានមានជំនួបសន្ទនាជាមួយសមាជិកាការិយាល័យ និងជាប្រធានរដ្ឋសភា​ឡាវ
លោកស្រី Pany Yahthotu នៅទីក្រុងវៀងច័ន្ទ។ នៅទីនេះ អគ្គលេខាបក្ស​វៀតណាម
លោក Nguyen Phu​ Trong បានអះអាងថា៖វៀតណាម​យកចិត្តទុក​ដាក់​ជានិច្ច ចំពោះ
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ សាមគ្គីភាព​ពិសេសជាមួយឡាវនិងគាំ
ទ្របុព្វហេតុផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេស​ជាតិរបស់ប្រជាជនឡាវ។

រីឯ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yahthotu បានថ្លែងអំណរគុណ ​បក្ស រដ្ឋ
រដ្ឋសភាវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ជួយឧបត្ថម្ភប្រជាជនឡាវ រួមចំណែក
ជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ សាមគ្គីភាព​ពិសេស រវាងប្រជាជនឡាវនិងវៀតណាម៕