ចូលរួមក្នុងព្រឹត្តិការណ៍នេះមានប្រតិភូជាង ២.០០០ នាក់ រួមមានមន្ត្រីមកពីអង្គការសហប្រជាជាតិ មិត្តភក្តិសហរដ្ឋអាមេរិក អន្តរជាតិ និងតំណាងសហគមន៍ជនវៀតណាមនៅសហរដ្ឋអាមេរិកជិត ១.៣០០ នាក់។
នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមានប្រសាសន៍ថា បក្ស និងរដ្ឋនឹងបន្តបំពេញបន្ថែមនូវប្រព័ន្ធស្ថាប័ន យន្តការ និងគោលនយោបាយប្រកបដោយសមកាលកម្ម បើកចំហរ និងមានលក្ខណៈទម្លុះទម្លាយ ដើម្បីតភ្ជាប់ ទាក់ទាញ និងលើកកម្ពស់ប្រភពធនធានរបស់អាណិកជនវៀតណាមប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺបញ្ញាវ័ន្ន ជំនាញការ សហគ្រិន អ្នកវិទ្យាសាស្ត្រ និងយុវជនជំនាន់ក្រោយរបស់វៀតណាមនៅបរទេស។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ប្រាថ្នាចង់ឱ្យបងប្អូនជនរួមជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាធ្វើឱ្យសម្រេចបាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសវៀតណាមមួយដ៏ខ្លាំងក្លា និងសម្បូរសប្បាយ តាមរយៈសកម្មភាពជាក់លាក់នានា ដូចជាការពង្រីកបណ្តាញបញ្ញាវ័ន្នវៀត ណាមសកល; ការតភ្ជាប់សហគ្រាសវៀតណាមជាមួយសហគ្រាសរបស់អាណិកជននៅសហរដ្ឋ អាមេរិក; បង្កើតឡើងនូវស្ពាន ពូនជ្រំទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋ អាមេរិក។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ប្រាថ្នាចង់ឱ្យបងប្អូនជនរួមជាតិវៀតណាមនៅសហរដ្ឋ អាមេរិក រក្សាភាសាវៀតណាម បន្តផ្ទេរនូវរាល់តម្លៃវប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិ ជូនដល់យុវជនអាណិកជនវៀតណាមជំនាន់ក្រោយ៕
