ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានបញ្ជាក់ថា ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការបង្កលក្ខណៈងាយស្រួល និងគាំទ្រដល់គណៈចាត់តាំងមជ្ឈិមនៃប្រទេសទាំងពីរ ក៏ដូចជាក្រសួងនគរបាលវៀតណាម​បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសនៅក្នុងបរិបទដែលវៀតណាមទើបតែបានបញ្ចប់ការពិនិត្យឡើងវិញរយៈពេលមួយឆ្នាំនៃប្រតិបត្តិការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត ហើយឡាវទើបតែអនុវត្តការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៅកម្រិតមជ្ឈិម ​បង្កើតឡើងវិញកម្រិតឃុំ។

រីឯខ្លួនវិញ លោកស្រី ស៊ីសាយ លឿដេតមូនសន ប្រធានគណៈចាត់តាំងមជ្ឈិមបានសង្កត់ធ្ងន់ថា គណៈចាត់តាំងមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ នឹងបន្តរក្សាប្រពៃណីដ៏ល្អប្រសើរ​ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈចាត់តាំងមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម និងក្រសួងមហាផ្ទៃវៀតណាម ក្នុងការអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ បក្សទាំងពីរ និងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព។ លើកកម្ពស់មិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងឡាវ និងវៀតណាម វៀតណាម និងឡាវ ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព៕