ក្រោយរយៈពេលជិត ៥០ ឆ្នាំនៃការចូលរួមជាមួយអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ វៀតណាមជាសមាជិកសកម្ម ដោយបានរួមចំណែកកាន់តែជាក់ស្តែងនិងទូលំទូលាយ ទាំងគំនិតផ្តួចផ្តើម មនុស្ស និងធនធាននៅគ្រប់វិស័យជា សសរស្តម្ភរបស់អង្គការសហប្រជាជាតិ លើការរក្សាសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ សមិទ្ធផលគួរឱ្យកត់សម្គាល់បំផុតមួយគឺការបោះឆ្នោតជ្រើស រើសសមាជិកមិនអចិន្ត្រៃយ៍ពីរលើករបស់វៀតណាម ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០០៨-២០០៩ និង ២០២០-២០២១; ចូលរួមយ៉ាងសកម្មក្នុងដំណើរការពិភាក្សា អនុម័តសេចក្តីសម្រេចចិត្ត និងសេចក្តីប្រកាសសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការរំសាយសព្វាវុធ ប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ ប្រឆាំងភេរវកម្ម និងការធានាសិទ្ធិមនុស្ស។

សូមគូសបញ្ជាក់ថា វៀតណាមនិងសហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ១៩៩៥។ ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ ២០១៣ ហើយបានលើកទំនាក់ទំនងនេះទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងខែកញ្ញា ឆ្នាំ២០២៣។ ទាំងនេះគឺជាជំហានសំខាន់ៗ ដែលដាក់គ្រឹះសម្រាប់ការពង្រឹងទំនាក់ទំនងនយោបាយ និងការទូតតាមរយៈដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងដំណើរទស្សនកិច្ចផ្សេងទៀតជាញឹកញាប់រវាងប្រទេសទាំងពីរ តាមនោះ បង្កើនការយល់ដឹង និងធ្វើឱ្យទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅ។

ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ សកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកាណាដា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវនាក់ទំនងរវាងវៀតណាមជាមួយអង្គការសហប្រជាជាតិ ជាមួយសហរដ្ឋអាមេរិក និងដៃគូដទៃទៀត; ជំរុញទំនាក់ទំនងវៀតណាម-កាណាដាឱ្យអភិវឌ្ឍកាន់តែជាក់ស្តែងនិងស្អិតរមួតជាង។ ក្នុងពេលជាមួយគ្នានេះ បញ្ជាក់ពីភាពសកម្ម វិជ្ជមាន និងការទទួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចការសកល ដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕