លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមអញ្ជើញមានប្រសាសន៍ថា៖ “ត្រូវផ្តល់អាទិភាពដល់តំបន់ដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ តំបន់ជនជាតិភាគតិច ខណៈពេលដែលក៏ត្រូវដោះស្រាយភាពចង្អៀតណែននៃសាលារៀន នៅតំបន់ទីក្រុង តំបន់ឧស្សាហកម្ម និងតំបន់ដែលមានកំណើនប្រជាជនយ៉ាងឆាប់រហ័ស។ គោលដៅរួមគឺដើម្បីធានាថា គ្មានសិស្សណាម្នាក់មិមានឱកាសសិក្សា ដោយសារតែខ្វះសាលារៀន ថ្នាក់រៀន ឬគ្រូបង្រៀននៅឡើយ។ ការធានាភាពយុត្តិធម៌ក្នុងការទទួលបានការអប់រំដែលមានគុណភាពត្រូវតែជារង្វស់សំខាន់នៃការអនុវត្តសេចក្តីសម្រេចចិត្ត លេខ ៧១”។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឲ្យវិស័យអប់រំត្រូវបង្កើតការផ្លាស់ប្តូរជាក់ស្តែង ចាប់ពីការអភិបាលកិច្ចសាលារៀននិងជួរគ្រូបង្រៀន រហូតដល់ខ្លឹមសារ វិធីសាស្រ្តនៃការបង្រៀននិងរៀន ការប្រឡង ការធ្វើតេស្ត និងការវាយតម្លៃ។ អគ្គលេខាបក្សអញ្ជើញមានប្រសាសន៍ថា៖ “នេះគឺជាតម្រូវការសំខាន់ពិសេសក្រោយមហាសន្និបាតលើកទី ១៤។ យើងត្រូវតែដោះស្រាយបញ្ហាពីរក្នុងពេលដំណាលគ្នា៖ បង្កើនកម្រិតជំនាញនៃកម្លាំងពលកម្មយ៉ាងឆាប់រហ័ស នៅពេលដែលភាគរយនៃពលករដែលមានសញ្ញាបត្រនិងវិញ្ញាបនបត្រនៅតែទាប; បណ្តុះបណ្តាលកម្លាំងពលកម្មមានសមត្ថភាព ដែលជាកម្លាំងពលកម្មបច្ចេកវិទ្យាជាយុទ្ធសាស្ត្រសម្រាប់វិស័យដែលកំណត់ការប្រកួតប្រជែងនាពេលអនាគតរបស់ប្រទេសជាតិ។ ក្នុងពេលជាមួយគ្នានេះ ត្រូវតែមានគោលនយោបាយរឹងមាំគ្រប់គ្រាន់ដើម្បីរកឃើញ បណ្តុះបណ្តាល ទាក់ទាញ ប្រើប្រាស់ និងឱ្យតម្លៃទេពកោសល្យតាំងពីដំបូងទី។ ទន្ទឹមជាមួយគ្នានោះ ការអប់រំវិជ្ជាជីវៈត្រូវតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មនិងទីផ្សារការងារ ដោយបណ្តុះបណ្តាលកម្លាំងពលកម្មមានជំនាញខ្ពស់ដែលសេដ្ឋកិច្ចត្រូវការ”។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានសង្កត់ធ្ងន់ថា នាថ្ងៃទី ៥ ខែកញ្ញា ដែលសិស្សានុសិស្សទូទាំងប្រទេសចាប់ផ្តើមឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ហើយនេះជាចំណុចរបត់មួយក្នុងការអនុវត្តសេចក្តីសម្រេចលេខ ៧១៖ ពីការដាក់គ្រឹះសម្រាប់នវានុវត្តន៍ រហូតដល់ការបង្កើតនវានុវត្តន៍ជាក់ស្តែង៕
