Loong Luong ដែលធ្លាប់ជា "ចំណុចក្តៅគគុក" នៃឧក្រិដ្ឋកម្មគ្រឿងញៀននៅតំបន់ភាគពាយ័ព្យ ប៉ុន្តែឥឡូវនេះបានក្លាយជាតំបន់សុវត្ថិភាព ជាមួយនឹងសេដ្ឋកិច្ចសង្គមរីកចម្រើន និង ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តពង្រីកកម្លាំងពលំរបស់ប្រជាជន ដោយភ្ជាប់ចលនាការពារសន្តិសុខមាតុភូមិជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាង Van Ho ទៅជាឃុំគំរូមួយទាក់ទងនឹងសន្តិសុខ សណ្តាប់ធ្នាប់ ដោយឆ្ពោះទៅរកគោលដៅ "គ្មានគ្រឿងញៀន គ្មាន ជនល្មើស គ្មានអបាយមុខសង្គម"។

ក្នុងឱកាសនេះដែរ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានប្រគល់អំណោយដល់សមូហភាព និងបុគ្គលឆ្នើមៗ គ្រួសារគោលនយោបាយ និងគ្រួសារដែលមានស្ថានភាពលំបាក ព្រមទាំងបានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារគោលនយោបាយនានាផងដែរ៕