ចុះត្រួតពិនិត្យគម្រោងផ្លូវក្រវ៉ាត់ក្រុងលេខ ១ ផ្នែក Hoang Cau – Voi Phuc (ប្រវែងជាង ២,២ គីឡូម៉ែត្រ) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយក្នុងការឈូសឆាយសម្អាតដីធ្លី និងថែទាំជីវភាពថ្មីសម្រាប់ប្រជាជនបានយ៉ាងល្អ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យបន្តជំរុញការងារចលនា បញ្ចុះបញ្ចូលប្រជាជនឱ្យយល់ព្រមប្រគល់ដីសម្រាប់សាងសង់គម្រោង ដោយស្រាលបំភ្លឺពីគោលដៅដើម្បីការអភិវឌ្ឍរួមនៃទីក្រុង ក៏ដូចជាឧត្តមភាពនៃគោលនយោបាយតាំងទីលំនៅថ្មីដ៏ល្អ ព្រមទាំងបន្តការរៀបចំផែនការទេសភាពស្ថាបត្យកម្មទីក្រុង នៅសងខាងផ្លូវផងដែរ។

អញ្ជើញត្រួតពិនិត្យគម្រោងវិទ្យាល័យ Hoang Quan Chi អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគដោយមានរបៀបរៀបរយ លើហេដ្ឋារចនាសម្ព័ន្ធ ហើយសម្ដែងនូវការជឿជាក់ថា ការបើកសម្ពោធសាលានេះ រួមជាមួយនឹងគ្រឹះស្ថានអប់រំជាច្រើនទៀតនៅក្នុងទីក្រុង នឹងបំពេញបានយ៉ាងល្អនូវតម្រូវការសិក្សាកាន់តែខ្ពស់របស់សិស្សានុសិស្សនៃទីក្រុងហាណូយក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧៕