ក្នុងឱកាសរំលឹកខួបលើកទី ៨១ ទិវាប្រពៃណីរបស់នគរបាលប្រជាជន (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៦) និងខួបលើកទី ៨១ ទិវាប្រពៃណីរបស់ផ្នែកការទូត (២៨ សីហា ១៩៤៥ - ២៨ សីហា ២០២៦) កាលពីរសៀលថ្ងៃទី ១៧ សីហា នៅទីក្រុងហាណូយ គណៈកម្មការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម បានរៀបចំជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងតំណាងមកពីស្ថាប័ន និងអង្គភាពមួយចំនួនៃ ចំណុះក្រសួងការពារប្រទេស ក្រសួងនគរបាល និងក្រសួងការបរទេស។ អញ្ជើញចូលរួមជំនួបនេះ មានវត្តមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង; ប្រធានរដ្ឋសភាលោក ជិន ថាញ់មិន។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រសួងការពារប្រទេស ក្រសួងនគរបាល និងក្រសួងការបរទេស បានអនុវត្តន៍មុខងារ និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជាពិសេសការអនុវត្តយន្តការសម្របសម្រួលក្នុងការស្រាវជ្រាវ វាយតម្លៃស្ថានភាព និងធ្វើសេនាធិការចំពោះបក្ស និងរដ្ឋដើម្បីចេញផ្សាយគោលនយោបាយ និងសេចក្ដីសម្រេចចិត្តយុទ្ធសាស្ត្រជាច្រើន។ ជាពិសេស ពង្រីកយ៉ាងល្អនូវតួនាទីស្នូលក្នុងការអនុវត្តយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី; យុទ្ធសាស្ត្រសន្តិសុខជាតិ; សេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលេខ ៣ នីតិកាលទី១៤ ស្តីពីការកសាងសង្គមមួយដែលមានវិន័យ សុវត្ថិភាព អរិយធម៌ សុខដុមរមនា និងអភិវឌ្ឍន៍; សេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី និងសេចក្តីសម្រេចចិត្តលេខ ៦ របស់ការិយាល័យនយោបាយស្តីពីការអនុវត្តគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម... ដើម្បីបោះជំហានយ៉ាងរឹងមាំឈានចូល "យុគសម័យថ្មី យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិ"៕