នាថ្ងៃត្រង់ទី ២៤ តុលា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកអគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam ភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរាជធានី ព្រុចសែល បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅសហភាពអឺរ៉ុប (EU) និងព្រះរាជាណាចក្របែលហ្ស៊ិក តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Bart De Wever។

ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ ​ទៅកាន់​សហភាព​អឺរ៉ុប អគ្គលេខាបក្ស ​ប្រធានរដ្ឋវៀតណាមលោក To Lam បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Antonio Costa។ មេដឹកនាំទាំងពីរបាន ពិភាក្សាយ៉ាងស៊ីជម្រៅ និងទូលំទូលាយលើបញ្ហាតំបន់ និងអន្តរជាតិ; ឯកភាពបង្កើនការផ្លាស់ប្តូរ ការពិគ្រោះយោបល់ និងការសម្របសម្រួលនៅវេទិកាពហុភាគី គាំទ្រពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ; ពង្រីកប្រសិទ្ធភាពនៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដោយផ្អែកលើការចែករំលែកចក្ខុវិស័យអំពីការអភិវឌ្ឍសេដ្ឋកិច្ចមហាសមុទ្របៃតង ការពារមហាសមុទ្រ និងធានាសន្តិសុខនាវាចរណ៍ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការស្រាវជ្រាវ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រ ដើម្បីក្លាយជាសសរស្តម្ភបន្ទាប់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ចនៅព្រះរាជាណាចក្រ​បែលហ្ស៊ិក អគ្គលេខាបក្ស ​ប្រធានរដ្ឋវៀតណាមលោក To Lam បាន​ជួបពិភាក្សា​ជាមួយ​ នាយករដ្ឋមន្ត្រី​បែលហ្ស៊ិក លោក Bart De Wever។

ភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ រក្សាការផ្លាស់ប្តូរ ស្វែងយល់ពីការយកចិត្តទុកដាក់និងតម្រូវការរបស់គ្នាទៅវិញទៅមក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ប្រេជ្ញាចិត្តនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីមួយ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam បានជួបសវនាការជាមួយប្រធានព្រឹទ្ធសភា លោក Vincent Blondel និងប្រធានសភាជាន់ទាបបែលហ្ស៊ិក លោក Peter De Roover។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam ក៏បានទៅទស្សនា និងថ្លែងសុន្ទរកថាគោលនយោបាយនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជវង្ស Egmont; បានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថាប័នតំណាងវៀតណាមនៅបែលហ្ស៊ិក និងតំណាងសហគមន៍ជនវៀតណាមនៅអឺរ៉ុប; ទទួលជួបតំណាងអ្នកជំនាញ និងបញ្ញាវន្តវៀតណាមគំរូនៅបែលហ្ស៊ិក និងលុចសំបួរផងដែរ៕