អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ

(VOV)_នាព្រឹកថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក ​Nguyen
Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ដែល
កំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងនូវក្តីសប្បាយរីករាយ ចំពោះទំនាក់ទំនងមិត្ត​
ភាពជាប្រពៃណី ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
វៀតណាមនិងឡាវ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច នាំមកនូវផលប្រយោជន៍សំរាប់
​ប្រជាជននៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានជូនដំណឹងចំពោះ​អគ្គលេខា​បក្ស លោក Nguyen Phu Trong អំពីលទ្ធផលនៃជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី​
លោក Nguyen Xuan Phuc និងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗ​ទៀត​
របស់វៀតណាមផងដែរ៕