អគ្គលេខាបក្សលោក Nguyen Phu Trong ជួបសន្ទនាជាមួយអាណិកជនឆ្នើម
(VOV)_នារសៀលថ្ងៃទី៣០មករា នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូ​ជន
វៀតណាមនៅឯបរទេស ត្រឡប់មកប្រទេសវិញ ចូលរួមកម្មវិធីនិទាឃរដូវ​ស្រុកកំណើត-២០១៦ ដោយគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅ​ឯបរទេស ​(ក្រ
សួងការបរទេសវៀតណាម)រៀបចំឡើង អគ្គលេខាបក្ស លោក ​Nguyen Phu Trong
បាន​វាយតំលៃខ្ពស់ចំពោះបណ្ដាការរួមវិភាគទាន​ដ៏សកម្ម ​របស់ជនវៀតណាមនៅ
ឯបរទេស ចំពោះបុព្វហេតុអភិវឌ្ឍន៍ និងការពារមាតុ​ប្រទេស។អគ្គលេខាបក្ស លោក
Nguyen Phu Trong បានអះអាងថា៖ ​បក្ស រដ្ឋ​ ជានិច្ចកាលយកចិត្តទុកដាក់ចំពោះ
សហគមន៍ ជនវៀតណាមនៅឯបរទេស ​ហើយមានគោលបំណងថា៖អាណិកជន
បង្កើនចំណងសាមគ្គីភាព ពង្រឹងនិង​ពង្រីកប្រពៃណី អត្តសញ្ញាណវប្បធម៌ជនជាតិ
​ធ្វើជាស្ពានតភ្ជាប់វៀតណាម​ជាមួយប្រទេសសាម៊ី៕