ដោយបញ្ជាក់ពីព័ត៌មាននេះ នៅក្នុងសារមួយនៅលើ​បណ្តាញសង្គម រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr Albusaidi បានឱ្យដឹងថា ការសម្រេចចិត្តពន្យារពេលកិច្ចប្រជុំនេះគឺ "ដើម្បីផលប្រយោជន៍នៃការឯកភាពគ្នា"។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់បានប្តេជ្ញាលើកកម្ព​ស់​​​កា​រសន្ទនាដើម្បីគាំទ្រដល់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរយៈពេលវែងនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ អាជ្ញាធរអ៊ីរ៉ង់មិនបានធ្វើអត្ថាធិប្បាយ​លើការសម្រេចចិត្តរបស់អូម៉ង់ក្នុងការពន្យារពេលកិច្ចប្រជុំនោះទេ។

នៅក្នុងការវិវឌ្ឍមួយ​ផ្សេងទៀត ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា កប៉ាល់ MT El Gaia រងការវាយប្រហារនៅឯឆ្នេរសមុទ្រអូម៉ង់ ក្នុងច្រកសមុទ្រ Hormuz។ នាវិក១៣ នាក់ក្នុងចំណោមនាវិកសរុប ១៤ នាក់ត្រូវបានជួយសង្គ្រោះ ហើយនាវិក​ម្នាក់ទៀតកំពុងបាត់ខ្លួន។ អាជ្ញាធរអូម៉ង់បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀស និងជួយសង្គ្រោះនាវិក។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានពាក់ព័ន្ធផ្សេងទៀត រួមទាំងពេលវេលានៃការវាយប្រហារ មិនត្រូវបានលើកឡើងទេ​