ការព្រមាននេះត្រូវបាន ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ធ្វើឡើងកាលពីថ្ងៃទី ៦ ខែកក្កដា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមកំហែងវាយប្រហារអ៊ីរ៉ង់ឡើងវិញ ប្រសិនបើទីក្រុងតេអេរ៉ង់មិនឆ្ពោះទៅរកកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធូរស្រាលជាបណ្តោះអាសន្នក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក ខណៈដែលអ៊ីរ៉ង់បានរៀបចំពិធីបុណ្យសពថ្នាក់ជាតិចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៩ ខែកក្កដា សម្រាប់មេដឹកនាំកំពូល លោក អាលី ខាមេនី ដែលត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។
គេរំពឹងថា បន្ទាប់ពីពិធីបុណ្យសពរបស់មេដឹកនាំកំពូល អាលី ខាមេនី កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងបន្តឡើងវិញនៅក្នុងប្រទេសប៉ាគីស្ថាននៅចុងសប្តាហ៍នេះ។ ទោះជាយ៉ាងណាក៏ដោយ នេះត្រូវបានព្យាករណ៍ថា នឹងជាកិច្ចសន្ទនាដ៏លំបាកមួយ ដែលទំនងជាមិនអាចបង្កើតនូវរបកគំហើញដ៏សំខាន់ណាមួយឡើយ ស្រដៀងនឹងការចរចាដែលបានធ្វើឡើងនៅប្រទេសស្វីស និងកាតាថ្មីៗនេះ៕
