សេចក្តី​ប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិស្តីទី លោក Majid Ebn al-Reza បានបញ្ជាក់ថា បញ្ហាការពារជាតិ មីស៊ីល និងសមត្ថភាពយន្តហោះ​ដ្រូន គឺជាខ្សែបន្ទាត់ក្រហមទាក់ទងនឹងសន្តិសុខជាតិរបស់អ៊ីរ៉ង់។ ទាំងនេះមិនមែនជាប្រធានបទដែលអាចចរចាជាមួយសហរដ្ឋអាមេរិកបានទេ ទាំងបច្ចុប្បន្ននេះ ឬនាពេលអនាគត។

អ៊ីរ៉ង់ត្រូវបានចាត់ទុកជាប្រទេសដែលមានឃ្លាំងអាវុធមីស៊ីលផ្លោង និងយន្តហោះ​ដ្រូនប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់ ទោះបីជាចំនួនពិតប្រាកដមិនត្រូវបានប្រកាសក៏ដោយ។ នាពេល​ថ្មីៗនេះ នៅពេលដែលការចរចាសន្តិភាព​រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ទទួលបាន​វឌ្ឍនភាព ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ បាន​ចាត់ទុកថា អ៊ីរ៉ង់ក៏ត្រូវការមីស៊ីលផ្លោងសម្រាប់ការពារខ្លួនផង​ដែរ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីស្រាអែល​បាន​អះអាងថា សមត្ថភាពមីស៊ីល​ផ្លោងរបស់អ៊ីរ៉ង់នៅតែជាការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់សន្តិសុខរបស់អ៊ីស្រាអែល៕​