សេចក្តីប្រកាសនេះ ត្រូវបានលោក Mohsen Rezaei លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ នាំចេញនាយប់ថ្ងៃទី ២០ ខែតុលា ក្នុងអំឡុងពេលជួបជាមួយអគ្គមេបញ្ជាការកងទ័ពជាតិប៉ាគីស្ថាន នាយឧត្តមសេនីយ៍ Asim Munir ដែលកំពុងធ្វើទស្សនកិច្ចទីក្រុងតេអេរ៉ង់។ មន្ត្រីសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់បានបញ្ជាក់ថា៖ ទីក្រុងតេអេរ៉ង់នឹងមិនបញ្ជូនអ៊ុយរ៉ាញ៉ូមចម្រាញ់ចេញពីទឹកដីរបស់ខ្លួនសូម្បីតែបន្តិចបន្តួចក៏ដោយ។ អ៊ុយរ៉ាញ៉ូមគឺជាទ្រព្យសម្បត្តិដ៏សំខាន់ ជាទ្រព្យសម្បត្តិជាតិរបស់ប្រជាជនអ៊ីរ៉ង់។ សម្ភារៈនុយក្លេអ៊ែរដែលផលិតដោយអ៊ីរ៉ង់ត្រូវតែប្រើប្រាស់នៅក្នុងទឹកដីអ៊ីរ៉ង់។

យោងតាមប្រភពដែលអាចទុកចិត្តបាន ទីក្រុងវ៉ាស៊ីនតោនចង់រឹបអូស ឬយ៉ាងហោចណាស់ក៏ដកចេញនូវអ៊ុយរ៉ាញ៉ូមទាំងអស់នេះចេញពីទឹកដីអ៊ីរ៉ង់។ ផ្ទុយទៅវិញ ទីក្រុងតេអេរ៉ង់ទទូចឱ្យរក្សាអ៊ុយរ៉ាញ៉ូម ដោយស្នើឱ្យមានដំណោះស្រាយមួយដើម្បីបន្ថយភាពបរិសុទ្ធនៃសារធាតុនៅក្នុងទឹកដីអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ដំណោះស្រាយផ្លូវការចុងក្រោយមិនទាន់ត្រូវបានព្រមព្រៀងគ្នាដោយភាគីទាំងអស់នៅឡើយទេ៕