សាកសពរបស់មេដឹកនាំកំពូល Ali Khamenei រួមជាមួយសមាជិកគ្រួសារ និងអ្នកដែលបានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវ​អាកាស ត្រូវបាននាំយកទៅកាន់ព្រះ​វិហារអ៊ីស្លាម Grand Mossalla នៅព្រឹកព្រលឹម ហើយត្រូវបានដាក់តម្គល់នៅព្រះ​វិហារសម្រាប់សាធារណជន​មក​គោរពវិញ្ញាណក្ខ័ន្ធ ន​ៅ​ថ្ងៃទី ៣ និងទី ៤ ខែកក្កដា។ បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខន្ធ ក្បួនដង្ហែសពនឹងដង្ហែតាមដងផ្លូវសំខាន់ៗនៃទីក្រុងតេអេរ៉ង់នៅថ្ងៃទី ៦ ខែកក្កដា មុនពេលបន្តធ្វើពិធីកិច្ច​នៅទីក្រុង Qom ដ៏ពិសិដ្ឋ បន្ទាប់មក Najaf និង Karbala (អ៊ីរ៉ាក់)។ ការបញ្ចុះសពគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកក្កដា នៅ Mashhad ដែលជាកន្លែងដែលមានវិហារអ៊ីស្លាម Imam Reza ជាកន្លែងធ្វើធម្មយាត្រាដ៏ពិសិដ្ឋបំផុតសម្រាប់ប្រជាជនមូស្លីមស៊ីអ៊ីតនៅក្នុងប្រទេសអ៊ីរ៉ង់។

មេដឹកនាំកំពូល អាលី ខាមេណៃ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវ​អាកាសដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលជាការចាប់ផ្តើមនៃជម្លោះនៅមជ្ឈិមបូព៌ា។ លោកបានដឹកនាំអ៊ីរ៉ង់អស់រយៈពេល ៣៧ ឆ្នាំ ហើយជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រព័ន្ធនយោបាយ និងសាសនារបស់អ៊ីរ៉ង់។ មន្ត្រីអ៊ីរ៉ង់បាននិយាយថា ពិធីបុណ្យសពត្រូវបានពន្យារពេលរហូតដល់ជម្លោះបានស្ងប់ស្ងាត់ ដើម្បីធានាសន្តិសុខ និងអនុញ្ញាតឱ្យមនុស្សចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខ័ន្ធ៕