សេចក្តី​ប្រកាសទាំងនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi នា​ថ្ងៃទី ២៥ ខែតុលា ក្នុង​បរិបទដែលទីក្រុងវ៉ាស៊ីនតោន​បាន​ផ្តល់​សញ្ញានៃការចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ ខណៈពេល​ដែលភាពតានតឹងនៅតែបន្ត នៅមជ្ឈិមបូព៌ា។

នៅក្នុងសុន្ទរកថា​តាមទូរទស្សន៍នៅទីក្រុងតេអេរ៉ង់ លោក Araghchi បានឱ្យដឹងថា អ៊ីរ៉ង់បានពិចារណាលើដំណាក់កាលក្រោយជម្លោះ ហើយបានសង្កត់ធ្ងន់ថា គោលនយោបាយរបស់​ប្រទេសនេះនឹងមិនផ្លាស់ប្តូរទេ មិនថាសង្គ្រាមនឹងបន្តឬអត់។​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានព្រមានថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនឹងមិនសម្រេចបានលទ្ធផលខុសប្លែក ប្រសិនបើពួកគេបន្តវាយប្រហារលើ​ទីក្រុងតេអេរ៉ង់។ លោកក៏បានអះអាងថា ជម្លោះនេះបានបង្កើត​ការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងតំបន់ ដែលទាមទារឱ្យគ្រប់ភាគីទាំងអស់ទទួលយកការពិតថ្មី រួមទាំងយន្តការគ្រប់គ្រង និងខ្សែ​ផ្លូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz៕​