គណបក្សទាំងនេះក៏បានសន្យាថា នឹងបង្កើត "រដ្ឋាភិបាលបន្ទាន់ជាតិ" យ៉ាងឆាប់រហ័ស ដើម្បីជំនួសរដ្ឋាភិបាលបច្ចុប្បន្នរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu។

កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំរួមគ្នារបស់មេដឹកនាំគណបក្សប្រឆាំងនៅទីក្រុង Herzliya ប្រទេសអ៊ីស្រាអែល មុនពេលការពិគ្រោះយោបល់ជាមួយប្រធានាធិបតី Herzog បានចាប់ផ្តើមនៅថ្ងៃទី ៤ ខែវិច្ឆិកា។ នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការគោរព​ប្រគល់សិទ្ធិ របស់អ្នកបោះឆ្នោតសម្រាប់ការផ្លាស់ប្តូររដ្ឋាភិបាល។

មេដឹកនាំគណបក្សប្រឆាំងបាននិយាយថា គណបក្សទាំងប្រាំនឹងដាក់ញត្តិរួមគ្នាទៅកាន់ប្រធានាធិបតី Herzog ដើម្បីផ្តល់សិទ្ធិឱ្យលោក Eisenkot បង្កើតរដ្ឋាភិបាលជាមុនសិន ហើយបានបញ្ជាក់ថា នឹងធ្វើសកម្មភាពភ្លាមៗ ដើម្បីពន្លឿនដំណើរការ និងជៀសវាងការធ្វើការបោះឆ្នោតមួយផ្សេងទៀត៕