នៅថ្ងៃទី១៨ ខែសីហា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវ​អាកាស ទៅលើមូលដ្ឋានទ័ពអាកាស Abu Al-Duhur ក្នុងខេត្ត Idlib ប្រទេសស៊ីរី ដែលទទួលបានការថ្កោលទោសយ៉ាងខ្លាំង​ពីប្រទេសទួរគី និងសហរដ្ឋអាមេរិក។ ប្រទេសទួរគីបានថ្កោលទោសការវាយប្រហារតាម​ផ្លូវ​អាកាសរបស់អ៊ីស្រាអែលថា ខុសច្បាប់ រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ស៊ីរី ហើយបានអះអាងថា ខ្លួននឹងបន្តសហការជាមួយរដ្ឋាភិបាលស៊ីរី ដោយផ្អែក​លើមូលដ្ឋានច្បាប់ ដើម្បីបង្កើតសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងប្រទេសស៊ីរី។

ក្នុងពេលនោះ នៅថ្ងៃទី១៨ ខែសីហា លោក Thomas Barrack បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកប្រទេសស៊ីរី និងអ៊ីរ៉ាក់ បានហៅការវាយប្រហារនេះជា "ការឡើងជណ្ដើរ​ដែលមិនចាំបាច់"។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុង​ខិត​ខំប្រឹងប្រែងដើម្បីកាត់​ប​ន្ថយជម្លោះរវាងអ៊ីស្រាអែល ទួរគី និងស៊ីរី៕​