ជាពិសេស ការវាយប្រហារតាម​ផ្លូវ​អាកាសរបស់អ៊ីស្រាអែលលើផ្ទះមួយខ្នង​នៅក្នុងទីក្រុង Al-Zawayda នៅកណ្តាលតំបន់ហ្គាហ្សា បាន​បណ្តាល​ឱ្យ​មនុស្សពីរនាក់ស្លាប់ រួមទាំងកុមារ៉ាអាយុ ៤ ឆ្នាំម្នាក់ និងយ៉ាងហោចណាស់មនុស្ស​ប្រាំនាក់ផ្សេងទៀត​រងរបួស​។ ការវាយប្រហារតាមអាកាសមួយទៀតលើជំរំជនភៀសខ្លួន Nuseirat ដែលនៅក្បែរនោះ បានសម្លាប់មនុស្សម្នាក់។

ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់​ហ្គាហ្សា ចូលជាធរមាននៅក្នុងខែតុលា ឆ្នាំ ២០២៥ មក អ៊ីស្រាអែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់នៅទូទាំង តំបន់ហ្គាហ្សា បណ្តាល​ឱ្យ​ជនជាតិប៉ាឡេស្ទីនជាង ១២៨០ នាក់ស្លាប់​។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក ចំនួនជនប៉ាឡេស្ទីនដែល​បានស្លា​ប់គឺលើសពី ៧៣.​៤០០ នាក់៕