ដូច្នេះ កម្មករប៉ាឡេស្ទីនភាគច្រើន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់លំនៅដ្ឋានរបស់អ៊ីស្រាអែលក្នុងតំបន់ West Bank ក្នុងអំឡុងពេលពីរថ្ងែគឺថ្ងៃទី ២៥ និង ២៦ ខែតុលា។ ច្រកទ្វារព្រំដែនចូលអ៊ីស្រាអែលនឹងបិទ រហូតដល់ក្រោយការបោះឆ្នោត។ កងកម្លាំងអ៊ីស្រាអែលបានដាក់ពង្រាយប្រតិបត្តិការនៅទីតាំងជាង ៤០០ និងចាប់ខ្លួនជនជាតិប៉ាឡេស្ទីនចំនួន ៤០ នាក់ដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងចលនា Hamas ឬចលនាអ៊ីស្លាមជីហាដប៉ាឡេស្ទីន។
ចលនានេះកើតឡើងនៅពេលដែលអ៊ីស្រាអែលពង្រឹងយុទ្ធនាការយោធានៅ ទីក្រុង Hebron បន្ទាប់ពីឧប្បត្តិហេតុបាញ់រះនៅថ្ងៃទី ២៣ ខែតុលា ដែលបណ្តាលឱ្យទាហានអ៊ីស្រាអែលពីរនាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបយស។ ប្រតិបត្តិការនៅទីក្រុង Hebron បានបង្ខំឱ្យគ្រួសារប៉ាឡេស្ទីនរាប់រយត្រូវរត់គេចខ្លួន ស្មើរនឹង២.៥០០ នាក់ត្រូវបានផ្លាស់ទីលំនៅចេញពីតំបន់ al-Jilda និង Ain Deir Baha ក្នុងរយៈពេលបីថ្ងៃកន្លងមក។ កងកម្លាំងអ៊ីស្រាអែលក៏បានបំផ្លាញរចនាសម្ព័ន្ធមួយចំនួន និងចាប់ខ្លួនមនុស្ស ២០ នាក់នៅក្នុងតំបន់ Hebron ផងដែរ។
លើសពីនេះ អ៊ីស្រាអែលបន្តបង្កើនការវាយលុក ជាមួយនឹងការវាយប្រហារលើសាកលវិទ្យាល័យអ៊ីស្លាមនៅក្នុងទីក្រុងហ្គាហ្សា និងទីក្រុងខាន់យូនីសនៅភាគខាងត្បូងតំបន់ហ្គាហ្សា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់ស្លាប់ និងជិត ២០ នាក់ផ្សេងទៀតរងរបួស៕
