យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) ការរឹតបន្តឹងលើបរិមាណ និងគុណភាពនៃសម្ភារដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ្គាហ្សា កំពុងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

OCHA បានអំពាវនាវឱ្យបន្ត​ការ​ទទួលបានសម្ភារៈសំខាន់ៗ និងបានព្រមានថា គ្រួសារដែល​ងាយរងគ្រោះត្រូវការលំនៅដ្ឋានដែលមានសុវត្ថិភាព ធន់នឹងអាកាសធាតុ​មុនពេលរដូវរងាមកដល់។

ទន្ទឹមនឹងនេះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានឱ្យ​ដឹ​ង​ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសំដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងតំបន់ដែលមានប្រជាជនរស់នៅច្រើន​។ យោងតាមទីភ្នាក់ងារនេះ យ៉ាងហោចណាស់មនុស្ស ៥៧ នាក់ រួមទាំងស្ត្រី និងកុមារ បាន​ស្លាប់ក្នុង​អំឡុង​ពេលថ្ងៃទី ១៣ ដល់​ថ្ងៃទី ២០ ខែកក្កដា៕​