នាថ្ងៃទី១២ ខែសីហា អង្គការសហប្រជាជាតិ (UN) បានព្រមានថា ការវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងនៅឯនាយសមុទ្រជិតភាគខាងត្បូងប្រទេសយេម៉ែន អាចធ្វើឲ្យផ្ទុះឡើងវិញនូវអសន្តិសុខនាវាចរណ៍នៅសមុទ្រក្រហម ក៏ដូចជាធ្វើឲ្យមានការកើនឡើងនៃអស្ថិរភាពចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។

អង្គការសហប្រជាជាតិបានព្រមានថា ឧប្បត្តិហេតុនេះបណ្ដាលឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់សមាជិកនាវិក និងប្រតិបត្តិការនៃខ្សែផ្លូវសមុទ្រដឹកជញ្ជូនអន្តរជាតិឆ្លងកាត់សមុទ្រក្រហម ច្រកសមុទ្រ Bab al-Mandab និងព្រែកជីក Suez។ នេះគឺជាច្រករបៀងនាវាចរណ៍យុទ្ធសាស្ត្រដែលតភ្ជាប់អាស៊ីជាមួយអឺរ៉ុប និងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនកុងតឺន័រ ថាមពល វត្ថុធាតុដើមឆៅ និងទំនិញសំខាន់ៗជាច្រើនលើទូទាំងពិភពលោក៕