អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឱ្យដឹងថា លោក Antonio Guterres មានការព្រួយបារម្ភជាពិសេសចំពោះ វិធានការដែលសំដៅទៅលើប្រធាន ICC លោក Tomoko Akane និងរដ្ឋអាជ្ញាជាន់ខ្ពស់លោក Abdoulaye Seye ក៏ដូចជាការដែលសហរដ្ឋអាមេរិកបន្តអនុវត្តវិធានការស្រដៀងគ្នានេះប្រឆាំងនឹងបុគ្គលិក ICC ផ្សេងទៀត។
លោក Stephane Dujarric បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ និង ICC គឺជាស្ថាប័នចំនួនពីរដាច់ដោយឡែកពីគ្នា ដែលមានមុខងារ និងបេសកកម្មខុសៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិចាត់ទុក ICC ជាសសរស្តម្ភដ៏សំខាន់មួយនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ ហើយលោកអគ្គលេខាធិការ Guterres «គោរពយ៉ាងខ្លាំងចំពោះការងាររបស់ ICC »៕
