អង្គការសហប្រជាជាតិនាំចេញដំណោះស្រាយនយោបាយថ្មីសំរាប់បញ្ហា យេម៉ែន

(VOV)_នាថ្ងៃទី២៥តុលា បេកសកជនពិសេស របស់អង្គការសហប្រជាជាតិទទួល
បន្ទុកបញ្ហាយេម៉ែន លោក Ismail Ould Cheikh Ahmed បានដាស់តឿន​ភាគីទាក់ទិន
នានា ត្រូវឯកភាពអំពីដំណោះស្រាយនយោបាយថ្មី សំដៅដោះ​ស្រាយជំលោះនៅប្រទេស
យេម៉ែន។ លោក Ismail Ould Cheikh Ahmed បានស្នើ​អោយក្រុមជ្រុលនិយម Houthi
និងកងកម្លាំងស្មោះត្រង់ចំពោះ​ប្រធានាធិបតី លោក Ali Abdullah Saleh ត្រូវនាំចេញប្រតិកម្ម ចំពោះការផ្តើម​គំនិតនយោបាយ និងសន្តិសុខពោលខាងលើ ក្នុងរយៈពេល
ប៉ុន្មានថ្ងៃទៀត មុន​នឹងវង់ចរចារថ្មីស្ដីអំពីយេម៉ែន ដោយអង្គការសហប្រជាជាតិគាំ
ពារអាចនឹងដំណើការឡើងវិញ។

ដំណោះស្រាយនយោបាយនេះគឺការទទួលស្គាល់ លោក Abd Rabu Mansour Hadi
ជាប្រធានាធិបតីរបស់យេម៉ែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ និងដំណើការបោះឆ្នោត
ក្រោយរយៈពេលមួយឆ្នាំ ដោយមានការឃ្លាំមើលពីសហគមន៍អន្តរជាតិ៕