អង់គ្លេសចោទប្រកាន់ជនសង្ស័យដែលបានធ្វើឃាតសមាជិកាសភា (Image: VNA)


(VOVworld) – នាថ្ងៃទី ១៧ មិថុនា ប៉ូលីស្តអង់គ្លេសបានចោទប្រកាន់ជាផ្លូវការ
Thomas Mair ដែលបានធ្វើឃាតសមាជិកាសភាអង់គ្លេស លោកស្រី Jo Cox នៅ
ទីកន្លែងជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Leeds តំបន់ Yorkshire
នាថ្ងៃទី ១៦ មិថុនា កន្លងទៅ។ មូល​ហេតុរបស់មេគំនិតនេះនៅមិនទាន់បាន
បំភ្លឺនៅឡើយ។ លោកស្រី Jo Cox គឺជាសមាជិកា សភាដំបូងដែលគាំទ្រអង់គ្លេស
បន្តនៅសហភាពអឺរ៉ុប (EU)។ ប៉ុន្តែ មិនទាន់កំណត់ច្បាស់ ថា៖ ការវាយប្រហារ
ទៅលើសាមាជិការសភារូបនេះទាក់ទិនដល់យុទ្ធនាការនេះដែរឬទេ៕