អង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOV)_នាថ្ងៃទី១១ មេសា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Philip Hammond
បានអោយដឹងថា៖ លោកនឹងដំណើការពិភាក្សាអំពីបណ្ដាឱកាស​បង្កើនទំនាក់ទំនង
សហប្រតិបត្តិការជាមួយវៀតណាម ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាម។
ភាគីអង់គ្លេសបានអះអាងថា៖ ដំណើរទស្សនកិច្ចលើកនេះជាឱកាសដើម្បីជំរុញកិច្ច
សហប្រតិបត្តិការអំពីពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងអប់រំនៅវៀតណាម។
​លោក Philip Hammond បានចាត់ទុកថា៖ទំនាក់ទំនង​អង់គ្លេសនិងវៀតណាម ត្រូវ
បានពង្រឹងនិងពង្រីក លើច្រើនវិស័យ។ តំលៃប្រាក់​ពាណិជ្ជកម្មទ្វេភាគី រវាងវៀត
ណាមនិងអង់គ្លេសបានកើនឡើងទ្វេដង ​ពីឆ្នាំ២០១០។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសអង់គ្លេស នាថ្ងៃទី១២ មេសា
នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន
អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Philip Hammond​។​
នាថ្ងៃទី១៣មេសា លោក Philip Hammond នឹងជួបសន្ទនាជាមួយ​អង្គភាព​អាជីវកម្ម
អង់គ្លេស កំពុងធ្វើសកម្មភាពនៅវៀតណាម៕