យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) គឺជាស្ថានភាពអាសន្នសុខភាពសកល ដោយមានការឆ្លងជាង ៥០០០ ករណី និងអ្នកស្លាប់ជាង ២៣២០ នាក់។

បន្ទាប់ពីកិច្ចប្រជុំបន្ទាន់នាថ្ងៃទី ១៨ ខែសីហា អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺនេះ។ លោកបានទទួលស្គាល់ថា ស្ថានភាពនេះពិបាកគ្រប់គ្រង ខណៈដែលកម្លាំងឆ្លើយតបនៅតែកំពុងរត់ប្រណាំងជាមួយពេលវេលាដើម្បីតាមទាន់ល្បឿននៃការរីករាលដាល។

នេះគឺជាការផ្ទុះឡើងជំងឺអេបូឡាលើកទី ១៧ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងក៏ជាការផ្ទុះជំងឺរាតត្បាតដែលបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះផងដែរ៕