បន្ទាប់ពីបញ្ចប់ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្ររវាងក្រុមបាល់ទាត់​ជម្រើសជាតិវៀតណាម និងថៃ អ្នកគាំទ្ររាប់ពាន់នាក់នៅទីក្រុងហាណូយបានចុះតាមដងផ្លូវ ឆ្ពោះទៅកណ្តាល​ទីក្រុង​ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមជម្រើសជាតិ។

នៅតាមវិថីដើរថ្មើរជើងង្វៀនហ្វេ ក្នុងទីក្រុងហូជីមិញ អ្នកគាំទ្របានស្រែកថា “វៀតណាម-ជើងឯក” “វៀតណាម - ហូជីមិញ” ដោយ​ឥតឈប់ឈរ។ សំឡេងស្គរ ត្រែ និងការអបអរសាទរបានបន្លឺឡើងគ្រប់ទីកន្លែង បង្កើតបានជា​បរិយាកាសដ៏រំភើប​។ អ្នកស្រី ង្វៀន ធីថាញ់ ជាអ្នកគាំទ្រ​ម្នាក់ បាននិយាយថា៖

“បរិយាកាស​មានភាពរស់រវើក និងពោរពេញដោយសេចក្តីក្លៀវក្លា។ មនុស្សគ្រប់គ្នាសម្តែងការគាំទ្រយ៉ាងខ្លាំងដល់កីឡាករ នោះហើយជាមូលហេតុដែលខ្ញុំមកទីនេះ។ ពិតណាស់ថា គ្មានប្រទេសណា​ផ្សេងទៀតដែលប្រជាជនមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះ​កីឡា​បាល់ទាត់ដូចប្រទេសវៀតណាមឡើយ​”។

ទន្ទឹមនឹងនេះ នៅក្នុងទីក្រុងដាណាំង អ្នកគាំទ្រ និងអ្នកទេសចរបរទេសក៏បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមវៀតណាមផងដែរ​។ ទង់ជាតិ និងបដាដែលមានពាក្យថា "វៀតណាម-ជើងឯក" បានបក់រវិកៗនៅគ្រប់ដងផ្លូវ​ទាំងអស់​៕​