អ្នកជំនាញការសេដ្ឋកិច្ចអូស្ត្រាលីសន្និដ្ឋានអំពីខឿនសេដ្ឋកិច្ចវៀតណាម

(VOV)_ ក្នុងបទសរសេរវាយតំលៃអំពីស្ថានភាពសេដ្ឋកិច្ចវៀតណាម ឆ្នាំ​ ២០១៦
ដែលបានចុះផ្សាយនៅលើ”វេទិកាអាស៊ីអាគ្នេយ៍” ដែលទើបបានចុះផ្សាយក្នុងលេខថ្មីៗ
នេះ អ្នកនិពន្ធ Suiwah Dean Leung សាស្ត្រាចារ្យកិត្តិយស​អំពីសេដ្ឋកិច្ច នៅសាលាគោល
នយោបាយសាធារណះ Crawford នៃសាកល​វិទ្យាល័យជាតិអូស្ត្រាលី បានចាត់ទុកថា៖
ខឿនសេដ្ឋកិច្ចវៀតណាមបានមាន​សញ្ញាស្ដាឡើងវិញមួយចំនួន។ សាស្ត្រាចារ្យSuiwah
Dean Leung ថា៖​ធនាគារពិភពលោក ( WB) ថា៖​ល្បឿនកំណើន GDP របស់វៀតណាម
​ក្នុងឆ្នាំ ២០១៦ គឺ៦% ខ្ពស់ជាងខឿនសេដ្ឋកិច្ចផ្សេងៗក្នុងតំបន់ ដូចជា៖ ឥណ្ឌូនេស៊ី
ម៉ាឡេស៊ី និងថៃ៕