រូបថត៖ AP/Muhammad Sajjad
យោងតាមសេចក្តីប្រកាសមួយនាថ្ងៃទី ១៨ ខែកញ្ញា របស់មន្ត្រីប៉ាគីស្ថាន យ៉ាងហោចណាស់មានមនុស្ស ១៦ នាក់បានស្លាប់ និង ៥០ នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែក។
ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលបួងសួង ថ្ងៃសុក្រ (ថ្ងៃទី ១៨ ខែកញ្ញា) នៅពេលដែលមានសាសនិកចំនួនធំបានប្រមូលផ្តុំគ្នានៅវិហារអ៊ីស្លាម។ អធិការប៉ូលីសខេត្ត Khyber Pakhtunkhwa លោក Zulfiqar Hameed បាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានមន្ត្រីប៉ូលីស ៥ នាក់ និងជនស៊ីវិល ១១ នាក់។ ទន្ទឹមនឹងនេះ យោងតាមនាយកមន្ទីរពេទ្យ Tahir Ali Shah មន្ទីរពេទ្យបានទទួលអ្នករងរបួសជាង ៥០ នាក់។
រហូតមកដល់ពេលនេះ គ្មានបុគ្គល ឬអង្គការណាមួយឡើងដំឡេងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។ ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងចំពេលមានការព្រួយបារម្ភអំពីសន្តិសុខដែលកំពុងបន្តនៅក្នុងខេត្ត Khyber Pakhtunkhwa ជាប់ព្រំដែន៕
