(VOVworld)-នារសៀលថ្ងៃទី៩មិថុនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi
Ngoc Thinh បានអញ្ជើញជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីប៉ូឡូញលោក Beata
Szydlo។ នៅទីនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀត ណាមយក
ចិត្តទុកដាក់នូវទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការប្រពៃណីជាមួយ ប៉ូឡូញ និង
ថ្លែងអំណរគុណចំពោះការដែលប៉ូឡូញបានផ្តល់ខ្ទង់ឥណទានអាទិ ភាពចំនួន២៥០
លានអឺរ៉ូសម្រាប់វៀតណាម ព្រមទាំងមានបំណងថាភាគីទាំងពីរ នឹងបានចុះហត្ថលេ
ខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ សំដៅអនុវត្ត
គម្រោងការជាក់ស្តែងនៅវៀតណាមយ៉ាងឆាប់ៗ។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីប៉ូឡូញលោក ស្រីBeata Szydlo


រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី Beata Szydlo បានអះអាងថា ឈរលើមូលដ្ឋាន នៃ
ទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរ និងក្នុងនាមជាសមា ជិក
សកម្មមួយរបស់EU ប៉ូឡូញនឹងគាំទ្រជានិច្ចការបង្កើនទំនាក់ទំនងដៃគូនិង កិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយEUដែរ។

នាព្រឹកថ្ងៃដដែល ក្នុងការជួបសម្តែងការគួរសមអនុប្រធានសភាជាន់ទាប
ប៉ូឡូញ លោកស្រី Malgorzata Kadawa-Blonska លោកស្រី Dang Thi Ngoc Thinh បាន
វាយតម្លៃខ្ពស់នូវការជួយឧបត្ថម្ភយ៉ាងថ្លៃថ្លាររបស់ប៉ូឡូញសម្រាប់ វៀតណាម ជាពិ
សេសលើវិស័យបណ្តុះបណ្តាលកម្មាភិបាល។ លោកស្រីមាន បំណងថា រដ្ឋសភាប៉ូ
ឡូញនឹងចុះហត្ថលេខាជាផ្លូវការយ៉ាងឆាប់ៗនូវកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀត
ណាម-EU (EVFTA) និងទទួលស្គាល់ខឿនសេដ្ឋកិច្ច ទីផ្សាររបស់វៀតណាម។

មុននោះនាយប់ថ្ងៃទី៨មិថុនា អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh
បានអញ្ជើញទៅជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតនិងសហគមន៍ ជនវៀត
ណាមនៅប៉ូឡូញផងដែរ៕