នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានរដ្ឋ លោកស្រី វ៉ ធី អាញ សួន បានសម្តែងការដឹងគុណចំពោះយុទ្ធជនពិការ យុទ្ធជនឈឺ សាច់ញាតិរបស់យុទ្ធជនពលី និងអ្នកដែលមានគុណូបការៈ។ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យខេត្តខាញ់ហ័រ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីណែនាំថ្មីរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីការងារតបស្នងសង់គុណ; រៀបចំផែនការជាក់ស្តែងនៅក្នុងមូលដ្ឋាននីមួយៗ ដោយផ្តោតជាដំបូងលើ "យុទ្ធនាការ ៥០០ថ្ងៃទាំងយប់" ដើម្បីស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ ទន្ទឹមជាមួយគ្នានះ ឃុំ និងសង្កាត់នីមួយៗត្រូវការផែនការផ្ទាល់ខ្លួន ដោយកៀរគរធនធានសង្គម ដើម្បីថែទាំគ្រួសារដែលមានសិទ្ធិទទួលបានគោលនយោបាយអនុគ្រោះកាន់តែប្រសើរឡើង៕