អនុប្រធានរដ្ឋសភាត្រួតពិនិត្យនិងឃ្លាំមើលការងាររៀបចំបោះឆ្នោតនៅស្រុកកោះ Truong Sa

(VOV)_នាថ្ងៃទី១២ ឧសភា ក្រុមការងារ នៃគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា
វៀតណាម ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ ដឹកនាំដោយអនុប្រធាន​រដ្ឋសភាវៀត
ណាម លោក Do Ba Ty បានអញ្ជើញទៅត្រួតពិនិត្យការងារត្រៀម​រៀបចំបោះឆ្នោត នៅ
ស្រុកកោះ Truong Sa និងភូមិភាគទី៤ កងទ័ពជើង​ទឹក​វៀតណាម។

រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំបោះឆ្នោតនៅស្រុក Truong Sa និង ភូមិភាគទី៤ កងទ័ពជើងទឹកវៀតណាម បានសម្រេចជាសារវ័ន្ត។ ថ្លែងមតិនៅទីនេះ
លោក Do Ba Ty បានស្នើអោយតំបន់ត្រូវបន្តអនុវត្តល្អការងារបោះឆ្នោត​ ដោះស្រាយ
រាល់បញ្ហានៅជំពាក់ជំពិនក្នុងការងារបោះឆ្នោត៕