នៅក្នុងវេទិកានេះ តំណាងមក​ពីក្រសួងនិងផ្នែកនានា បានចែករំលែកទិសដៅសំខាន់ៗលើស្ថាប័ន និងគោលនយោបាយ ដើម្បីអនុវត្តន៍ការប្តេជ្ញាចិត្ត​ចំពោះការបំភាយឧស្ម័នសុទ្ធត្រឹម​កម្រិត​សូន្យ ដែលជាផែនទីបង្ហាញផ្លូវ Net Zero របស់វៀតណាម។ ថ្លែងនៅក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ ថាំង បានសង្កត់ធ្ងន់ថា៖ "មូលដ្ឋាននានា ជាពិសេសតំបន់ដែលមានសក្តានុពលសម្រាប់ថាមពលកកើតឡើងវិញ ត្រូវម្ចាស់ការ​រៀបចំផែនការមេ កែលម្អបរិយាកាសវិនិយោគ និងកាត់បន្ថយនីតិវិធីរដ្ឋបាល ដើម្បីបង្កើតលក្ខខណ្ឌ​ជាអតិបរមាសម្រាប់គម្រោងបៃតង។ រដ្ឋាភិបាល​ជានិច្ចកាលគាំ​ទ្រ អមដំណើរ ស្តាប់ និងដោះស្រាយការលំបាកសម្រាប់អាជីវកម្ម និងមូលដ្ឋាន"។

លោក​ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង ក៏បានស្នើឱ្យសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ដោយមានការទទួលខុសត្រូវជាអង្គការតំណាងឱ្យសហគមន៍ធុរកិច្ច បន្តសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួង មូលដ្ឋាន និងដៃគូពាក់ព័ន្ធ ដើម្បីបង្កើតកម្មវិធីគាំទ្រដល់អាជីវកម្មក្នុងការផ្លាស់ប្តូរបៃតង៕​