នៅវៀតណាម គោលដៅទេសចរណ៍ទាំងប្រាំដែលមានអត្រាភ្ញៀវទេសចរត្រឡប់មកវិញខ្ពស់បំផុតក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ គឺទីក្រុងដាណាំង ទីក្រុងហូជីមិញ ញ៉ាត្រាង ហាណូយ និងភូកុក។

លោក វ៉ូ ង៉ុកឡឹម នាយក Agoda ប្រចាំនៅវៀតណាម បានឱ្យដឹងថា វៀតណាម​បន្តរក្សា​ឋានៈ​ក្នុងចំណោមគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី ដោយ​ឆ្លុះបញ្ចាំង​ពីភាពចម្រុះនៃផលិតផលទេសចរណ៍ ចាប់ពីទេសចរណ៍ទីក្រុងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ រហូតដល់ទេសចរណ៍សមុទ្រនៅទីក្រុងដាណាំង និងទេសចរណ៍អេកូឡូស៊ីនិងទេសចរណ៍ព្រៃ​ភ្នំនៅទីក្រុងសាប៉ា (ឡាវកៃ)។

ប្រទេសរុស្ស៊ីគឺជាទីផ្សារដែលមានការរីកចម្រើនលឿនបំផុតលើទូទាំងពិភពលោកអំពីចំនួន​ភ្ញៀវទេសចរមកកាន់វៀតណាម ដោយកើនឡើង ១៦៦% បើធៀបនឹងរយៈពេល​ដូចគ្នាកាលពីឆ្នាំមុន បន្ទាប់មកគឺប្រទេសហ្វីលីពីន ប៉ូឡូញ និងកម្ពុជា ដែលមានកំណើន ៥៨% ៥១% និង ៤១% រៀងៗខ្លួន៕​