ក្នុងអំឡុងពេលុមួយ​ថ្ងៃ ក្រុមការងារបានជិកគាស់​ដី​ជាង ៥០០ ម៉ែត្រគូប និងពង្រីកវិសាលភាពស្វែងរកនៅក្នុងតំបន់ B។ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញបាន​កៀងគរយានយន្តដើម្បីបម្រើការជីកកកាយ និងការដឹកជញ្ជូនដី ដោយធានាបាននូវវឌ្ឍនភាពនៃភារ​​​កិច្ច។ ជាលទ្ធផល នៅថ្ងៃទី ៣០ ខែកញ្ញា នៅក្នុងតំបន់ B ក្រុមការងារបានរកឃើញ និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ គ្រោង រួមជាមួយនឹងមរតកវត្ថុចំនួន ២ ឈុត។ ចាប់ពីថ្ងៃទី ២៣ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកញ្ញា កងកម្លាំងបានរកឃើញ និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីសរុបចំនួន ៦៨២ គ្រោង ក្នុងនោះ ៣០១ គ្រោង​មានមរតកវត្ថុ៕​ ​