ថ្លែងនៅក្នុងវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកយុង បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ឧស្សាហកម្មភស្តុភារកម្មរបស់វៀតណាម បានរក្សាអត្រាកំណើនជាមធ្យមពី ១៤-១៦% ក្នុងមួយឆ្នាំ ដោយរួមចំណែក ៤,៥-៥% ដល់ផលិតផលក្នុងស្រុកសរុប (GDP) ព្រមទាំងថ្លៃដើមភស្តុភារកម្មបានថយចុះមកត្រឹមប្រហែល ១៦% នៃផលិតផលក្នុងស្រុកសរុប (GDP)។ លោកបានស្នើឱ្យបណ្ដាក្រសួង វិស័យ និងមូលដ្ឋាននានា ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្របគ្នា បង្កើនការតភ្ជាប់រវាងមធ្យោបាយដឹកជញ្ជូន បន្តកែលម្អស្ថាប័ន សម្រួលនីតិវិធី តភ្ជាប់ និងចែករំលែកទិន្នន័យ កាត់បន្ថយថ្លៃដើមភស្តុភារកម្មយ៉ាងជាក់ស្ដែងសម្រាប់សហគ្រាស និងសេដ្ឋកិច្ច។
“ផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងការត្រិះរិះនិងសកម្មភាពពីការអភិវឌ្ឍភស្តុភារកម្មតាមព្រំដែនរដ្ឋបាល ទៅជាការរៀបចំភស្តុភារកម្មតាមតំបន់សេដ្ឋកិច្ច ច្រករបៀងសេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់។ នេះគឺជាតម្រូវការសំខាន់ណាស់ ក្នុងការត្រិះរិះអភិវឌ្ឍន៍របស់ការិយាល័យនយោបាយសម្រាប់តំបន់សេដ្ឋកិច្ចទាំង៦។ វិស័យភស្តុភារកម្មមិនមានព្រំដែនរដ្ឋបាលទេ។ ដូច្នេះ មូលដ្ឋាននីមួយៗមិនអាចកសាងប្រព័ន្ធភស្តុភារកម្មដោយខ្លួនឯងបានទេ គឺត្រូវតែធ្វើសមកាលកម្ម តភ្ជាប់ និងចែករំលែកប្រកបដោយប្រសិទ្ធភាព”៕
