(VOVworld)-នាយប់ថ្ងៃទី១៨មិនា នៅសួនឧទ្យាន Ly Thai To នៃទីក្រុងហាណូយ
ស្ថានទូត អៀរឡង់ប្រចាំនៅវៀតណាមបានរៀបចំព្រឹត្តិការណ៍ “ជ្រលក់ព័ណ៌បៃតង
សម្រាប់ទីក្រុងហាណូយ” និងទិវាវប្បធម៌ អៀរឡង់ ២០១៧ សំដៅរំលឹកទិវាបុណ្យ
ជាតិ​ អៀរឡង់។ អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូត អៀរឡង់ប្រចាំនៅវៀត
ណាម លោកស្រី Cait Moran បានឲ្យដឹងថា ឆ្នាំ២០១៧ជាឆ្នាំទី៨នៃគោលគំនិត
ច្នៃប្រឌិតថ្មី “ជ្រលក់ព័ណ៍បៃតងលើសកលលោកទាំងមូល” តាមនោះទីក្រុង
ហាណូយបានក្លាយទៅជាទីក្រុងដំបូងនៅអាស៊ីអាគ្នេយ៍ ចូលរួម​ក្នុងយុទ្ធនាការនេះ
។​លោកស្រីឯកអគ្គរដ្ឋទូតសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងលើកទឹកចិត្តជនវៀតណាម
ឲ្យទៅទស្សនា អៀរឡង់ ដើម្បីរកឃើញភាពស្រស់ស្អាតក៏ដូចជាការរួសរាយរាក់
ទាក់របស់ប្រជាជន អៀរឡង់ផងដែរ៕