រដ្ឋាភិបាលកូឡុំប៊ីនិង ELN ប្រកាសដំណើរការចរចារសន្តិភាពបើកចំហរ (VNA)

(VOVworld) – នាថ្ងៃទី ១០ តុលា នៅរដ្ឋធានី Caracas ប្រទេស Venezuela
រដ្ឋាភិបាលនៃប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos និងក្រុម
កងទ័ព រំដោះជាតិ (ELN) បានប្រកាសជាផ្លូវការដំណាក់កាលចរចារ
សន្តិភាពបើកចំហរ។ តាមនោះ ប្រធានក្រុមចរចាររបស់រដ្ឋាភិបាលកូឡុំប៊ី​
ដឹកនាំដោយ លោក Mauricio Rodriguez និងប្រធានក្រុមចរចាររបស់
ELN លោក Pablo Beltran នឹងចាប់ផ្តើម ការចរចារនាថ្ងៃទី ២៧ តុលា
ខាងមុខនៅរដ្ឋធានី Quito របស់ Ecuador។ ELN ក៏នឹងដោះលែងចំណាប់
ខ្មាំងចំនួន ២ នាថ្ងៃទី ២៧ តុលា ខាងមុខ ផងដែរ។ Ecuador គុយបា
ន័រវ៉ែក ឆីលី និងប្រេស៊ីល គឺជា បណ្ដាប្រទេសអជ្ញាកណ្ដាលក្នុងការចរចារ
សន្តិភាព។ នាថ្ងៃដដែល អគ្គលេខាធិ ការ អ.ស.ប. លោក Ban Ki Moon
បានធ្វើការចរចារតាមទូរស័ព្ទជាមួយប្រធានា ធិបតីកូឡុំប៊ី លោក
Santos និងប្រធានក្រុម FARC ហើយស្នើរឲ្យភាគីទាំងពីរ រក្សាបណ្ដាការ
ខំប្រឹងប្រែងសន្តិភាព៕